Gundogan ធ្លាប់បានបដិសេធក្លិបយក្សមួយនេះមុនមកចូលរួមជាមួយ Man City! - គេហទំព័រ​ បន្ទាយ មាស
ផ្សាយពាណិជ្ជកម្ម
<< គេហទំព័រ បន្ទាយមាស មានទទួល សេវាកម្ម ផ្សាយពាណិកម្មគ្រប់ប្រភេទ>>

Breaking

Post Top Ad

Your Ad Spot

Gundogan ធ្លាប់បានបដិសេធក្លិបយក្សមួយនេះមុនមកចូលរួមជាមួយ Man City!

 


Gundogan ធ្លាប់បានបដិសេធក្លិបយក្សមួយនេះមុនមកចូលរួមជាមួយ Man City!


ជាការពិតណាស់ កិច្ចសន្យារបស់ Ilkay Gundogan ជាមួយ Manchester City នឹងត្រូវផុតកំណត់ក្នុងរយៈពេល 15 ខែទៀតប៉ុណ្ណោះ។ ខណៈដែលក្រុមមេឃខៀវ កំពុងត្រៀមចងគាត់ទុក ប៉ុន្តែ ប្រសិនបើបរាជ័យក្នុងការបន្តកុងត្រានៅប៉ុន្មានខែខាងមុខ ពួកគេអាចប្រថុយនឹងបាត់បង់គាត់ក្នុងការផ្ទេរដោយឥតគិតថ្លៃខ្លួននៅឆ្នាំ 2023។


យោងតាមសារព័ត៌មាន Daily Star បានឱ្យដឹងថា Barcelona ស្ថិតនៅក្នុងចំណោមក្លិបមួយ ដែលបានកំណត់គោលដៅធំបំផុតលើខ្សែបម្រើវ័យ 31 ឆ្នាំរូបនេះ។


គួររំលឹកថា Gundogan គឺជាកីឡាករដំបូងដែលលោក Pep Guardiola ចុះកុងត្រានៅ Manchester City ក្នុងឆ្នាំ 2016 ពី Borussia Dortmund ។


Gundogan បានចាប់ផ្តើមក្នុង 15 ប្រកួត Premier League រហូតមកដល់ពេលនេះ ដោយស៊ុតបញ្ចូលទីបាន 5 គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមបាន 3 ដងក្នុងរដូវកាលទី 6 របស់គាត់ក្រោមការដឹកនាំរបស់លោក Guardiola ។ 


លើសពីនេះ Gundogan បានឈ្នះពានរង្វាន់ Premier League បីដង FA Cup មួយ ពាន Carabao Cup បួនដង និងពានរង្វាន់ Community Shield ពីរជាមួយ Manchester City ។ ហើយគាត់ក៏បានជួយក្រុមមេឃខៀវឱ្យឈានដល់វគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League កាលពីរដូវកាលមុន ដែលពួកគេបានចាញ់ក្រុម Chelsea 1-0 ក្រោមការដឹកនាំរបស់ Thomas Tuchel៕

No comments:

Post a Comment

Pages