អាងអំណាចអ្វីទើបមេឆ្នោតវៀតណាមល្បីឈ្មោះម្នាក់ឈ្មោះ និតហៅខ្លា នៅខេត្តកំពង់ចាមសមត្ថកិច្ចមិនហ៊ានបង្ក្រាប ? - គេហទំព័រ​ បន្ទាយ មាស
ផ្សាយពាណិជ្ជកម្ម
<< គេហទំព័រ បន្ទាយមាស មានទទួល សេវាកម្ម ផ្សាយពាណិកម្មគ្រប់ប្រភេទ>>

Breaking

Post Top Ad

Your Ad Spot

អាងអំណាចអ្វីទើបមេឆ្នោតវៀតណាមល្បីឈ្មោះម្នាក់ឈ្មោះ និតហៅខ្លា នៅខេត្តកំពង់ចាមសមត្ថកិច្ចមិនហ៊ានបង្ក្រាប ?


 ខេត្តកំពង់ចាម ៖ តាមប្រភពរាយការណ៍ ពីប្រជាពលរដ្ឋ និងសារព័ត៌មានមួយចំនួនបាន ចុះផ្សាយថា មេឆ្នោត ឬមេកន្ទុយ លេខវៀតណាមខុសច្បាប់ ដ៍ល្បីឈ្មោះម្នាក់ ឈ្មោះ និត ហៅ ខ្លា គឺជាមេក្រុមជេីងកាងឆ្នោតវៀតណាមនៅស្រុកកងមាស និងស្រុកព្រៃឈរ ខេត្តកំពង់ចាម ដែលគា្មនអ្នកណាហ៊ានប៉ះឬបង្ក្រាបឡើយ។ មេឆ្នោតវៀតណាមខុសច្បាប់នេះដេីរនិយាយប្រាប់កូនកញ្ច្រែងថា រូបគេបានជួបនិយាយចរចារលើអស់ហេីយ ដូច្នេះគ្មានអ្នកណាហ៊ានបង្ក្រាបល្បែងឆ្នោតវៀតណាមខុសច្បាប់របស់ក្រុមគេទេ ។ ប៉ុន្តែបើមេឬកូនកញ្ច្រែងណាមិនកត់លក់អោយក្រុមខ្លួនគេនិងបញ្ជារអោយសមត្ថកិច្ចចាប់ជាក់ជាមិនខាន? 

ប្រភពបានរាយការណ៍ថា បច្ចុប្បន្ននេះល្បែងស៊ីសងខុសច្បាប់ត្រូវបានសមត្ថកិច្ចក្នុងខេត្តកំពង់ចាមធ្វើការបង្ក្រាបជាហូរ ហែដូចភ្លៀងរលឹម ប៉ុន្តែយ៉ាងណាក៍ដោយគេមិនទាន់ឃើញមានសមត្ថកិច្ចណាហ៊ាន បង្រ្កាបបុគ្គលឬក្រុមខាងលើនេះនៅឡើយ។
សូមបញ្ជាក់ថា សព្វថ្ងៃនៅស្រុកព្រៃឈរមេឆ្នោតខុសច្បាប់វៀតណាមឬមេកណ្តាលជាអ្នកប្រមូលកូនកញ្រ្ចែងកត់លក់អោយ មេឈ្មោះនិតឬខ្លា មាន៖ ១,ឈ្មោះ អុី ធឿន នៅស្វាយជួរមានលេខទូរស័ព្ទ.. ២,ឈ្មោះ ចែ វ៉េត នៅឈើបាលមានលេខទូរស័ព្ទ.. ៣,ឈ្មោះ ចែ ហ្គិច នៅភូមិដូនដីឃុំជ្រៃវៀន មានលេខទូរស័ព្ទ.. ៤,ចែ ហួរ នៅភូមិដូនដី ឃុំជ្រៃវៀន មានលេខទូរស័ព្ទ.. ៥,ចែ គាង នៅភូមិថ្មីឃុំសំរោង មានលេខទូរស័ព្ទ..៦,លីម និមល នៅសូរដីឃុំសំរោង មានលេខទូរស័ព្ទ.. ៧,សុខ ឃឿន នៅភូមិស្វាយអារក្សឃុំសូសែន មានលេខទូរស័ព្ទ.. ៨,ចែ ពៅ នៅភូមិ គរ ឃុំគរ មានលេខទូរស័ព្ទ..៩,ចែ សុខា នៅភូមិតាលៃ ឃុំគរ មានលេខទូរស័ព្ទ..សូមបញ្ជាក់ដែថាចែសុខានេះធ្លាប់ត្រូវបាននគរបាលចាប់ខ្លួនរឿងមុខរបរកន្ទុយលេខនេះម្តងរួចហើយតែគេមិនរាងចាល ។
ជាមួយប្រភពព័ត៌មាននេះ តាមសារតេឡេក្រាមលោកនិតហៅខ្លា ចំពោះសំណួរ "សួស្តីលោក និត មានការលើកឡើងពីប្រជាពលរដ្ឋពិសេសអ្នកកត់ឆ្នោតនៅស្រុកកងមាសនិងស្រុកព្រៃឈរនិងកន្លងមកសារព័ត៌មានមួយចំនួនផ្សាយថា លោកសព្វថ្ងៃកំពុងដើកាងប្រមូលអ្នកកត់ឆ្នោតវៀតណាមខុសច្បាប់ត្រូវតែកត់លក់អោយលោក បើមិនលក់លោកនិងអោយសមត្ថកិច្ចចាប់ តើពិតទេ? ហើយបើពិតតើសកម្មភាពរបស់លោកដែលមានសមត្ថកិច្ចណាមករំខានរកបង្រ្កាបចាប់ចងដែរទេ ? លោកចូលមើលតែមិនឆ្លើតប។

ពាក់ព័ន្ធនិងករណីដែរ លោក ភោគ សាវុធ អភិបាលនៃគណៈអភិបាលស្រុក កងមាស បានប្រាប់អោយដឹងថា លោកឮអំពីព័ត៌មានក្រុមបុគ្គលឈ្មោះ និតហៅខ្លានោះដែរ លោកកំពុងស្រាវជ្រាវនិងអោយប៉ូលីសធ្វើការ ។

ចំណែកលោក ឡោ ចាន់លី អភិបាលនៃគណអភិបាលស្រុកព្រៃឈរ បានប្រាប់អោយដឹងដែរថា បងលាំងវាបន្តិចមើលហើយថតវាអោយបានចុះ..ពួកនុងវាអាងមានខ្នង ហើយផ្ញើរខ្ញុំ ធ្វើរវាអោយបែក ខ្ញុំជូនរង្វាន់។
អង្គភាពយើងរងចាំការបំភ្លឺបកស្រាយ ពីលោក និត ហៅ ខ្លា និង អ្នកពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ ៕





No comments:

Post a Comment

Pages