អ្នកកាសែត ៣ នាក់ រួមទាំងអ្នកថតរូប Fox News ត្រូវបានសម្លាប់នៅអ៊ុយក្រែន! - គេហទំព័រ​ បន្ទាយ មាស
ផ្សាយពាណិជ្ជកម្ម
<< គេហទំព័រ បន្ទាយមាស មានទទួល សេវាកម្ម ផ្សាយពាណិកម្មគ្រប់ប្រភេទ>>

Breaking

Post Top Ad

Your Ad Spot

អ្នកកាសែត ៣ នាក់ រួមទាំងអ្នកថតរូប Fox News ត្រូវបានសម្លាប់នៅអ៊ុយក្រែន!

 


អ្នកកាសែត ៣ នាក់ រួមទាំងអ្នកថតរូប Fox News ត្រូវបានសម្លាប់នៅអ៊ុយក្រែន!


យោងតាមរបាយការណ៍បានឲ្យដឹងថា លោក Pierre Zakrzewski និងលោកស្រី Oleksandra Sasha Kuvshynova ជាអ្នកការសែត Fox News ត្រូវបានសម្លាប់ បន្ទាប់ពីរថយន្តរបស់ពួកគេរងការវាយប្រហារនៅខាងក្រៅរដ្ឋធានី គៀវ នៅសប្ដាហ៍នេះ ។ 


របាយការណ៍ដដែល បាននិយាយថា ពួកគេ បានធ្វើដំណើរក្នុងទីក្រុង Horenka  រួមជាមួយបុគ្គលិកព័ត៌មាន Fox News ម្នាក់ទៀតឈ្មោះ Benjamin Hall ដែលត្រូវរបួសធ្ងន់ធ្ងរ។


គួររំលឹកថា កាលពីថ្ងៃអាទិត្យកន្លងទៅ អ្នកកាសែតជនជាតិអាមេរិកាំងលោក Brent Renaud ក៏ត្រូវបានសម្លាប់ នៅពេលកងកម្លាំងរុស្ស៊ី បើកការបាញ់ប្រហារទៅលើរថយន្តរបស់លោកក្នុងទីក្រុង Irpin ប្រទេសអ៊ុយក្រែន។


យ៉ាងណាមិញ ចំពោះការស្លាប់របស់អ្នកកាសែតទាំង ៣ នេះ បានគូសបញ្ជាក់ពីគ្រោះថ្នាក់ដែលត្រូវប្រឈមនឹងសង្រ្គាមឈ្លានពានរបស់រស្ស៊ីក្នុងប្រទេសអ៊ុយក្រែន៕

No comments:

Post a Comment

Pages