ខេត្តព្រះវិហារ ៖ សមត្ថកិច្ចចម្រុះនៃខេត្តព្រះវិហាររួមមាន រដ្ឋបាលព្រៃឈើព្រះវិហារ រដ្ឋបាលព្រៃឈើត្បែងមានជ័យអភិបាលរងស្រុកត្បែងមានជ័យ អាវុធហត្ថស្រុកត្បែងមានជ័យ និងកម្លាំងអធិការនគរបាលស្រុកត្បែងមានជ័យ ចុះ បង្ក្រាបទីតាំងលាក់ទុកឈេីអារប្រភេទឈើទាល ត្រាច ផ្ចឹក ដែលក្រុមជនទុច្ចរឹតប្រេីប្រាស់លុយកេណ្ឌប្រជាពលរដ្ឋអោយចូលកាប់បំផ្លាញឈេីក្នុងព្រៃរបស់រដ្ឋ ហេីយក្រុមឈ្មួញចុះប្រមូលផល ដោយដឹកជញ្ជូនយកមកលាក់ទុកទីសុវត្ថិភាព ដេីម្បីដឹកយកទៅលក់បន្តលេីទីផ្សារផ្សេងៗទៀត ។
កិច្ចសហការបង្ក្រាបធ្វើឡើងនៅព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១ ននៅចំណុចក្បែរមណ្ឌល់សុខភាពត្បែងមានជ័យ ស្ថិតនៅភូមិបុស្សធំ ឃុំប្រមេរុ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ។
លោក នួន សុខុម ដែលបានដឹកនាំសហការជាមួយសមត្ថកិច្ចបានអោយ ដឹងថា ក្រោយពីមានបណ្តាញសម្ងាត់រាយការណ៍មកថា មានក្រុមឈ្មួញលួចដឹកឈើយកមកលាក់នៅចំណុចខាងលើ លោកបានដឹកនាំបញ្ជាកម្លាំងចម្រុះចុះដល់គោលដៅភ្លាមៗ ហេីយបានពិនិត្យឃើញថា ពិតជាមានឈើជាច្រើនមែត្រគូប លាក់ទុកនៅចំណុចខាងលើពិតមែន លោក នួន សុខុម ។
លោក សុខុម បន្តថា ការបង្ក្រាបបទល្មើសធនធានធម្មជាតិ ត្រូវធ្វើឡេីង ដូចភ្លៀងរលឹម មិនថាពេលវេលាណា ម៉ោងណានោះ ហេីយកន្លងមកខណ្ឌ័រដ្ឋបានព្រៃឈើព្រះវិហារ តែងតែយកចិត្តទុកដាក់តាមដានរាល់សកម្មភាពដឹកជញ្ជូនស្តុកទុកនូវបទល្មើសព្រៃឈើ ។ លោកថា សកម្មភាពចុះបង្ក្រាបបទល្មើសព្រៃឈើនៅទូរទាំងខេត្ត ត្រូវបានបង្ក្រាបស្ទើតែជារៀងរាល់ថ្ងៃ ។
លោក សុខុមបានបញ្ជាក់ថា ចំពោះវត្ថុតាង ដែលដកហូតបានដឹកជញ្ជូន យកមករក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើត្ បែងមានជ័យ ដើម្បីចាត់ការបន្តទៅតាមនិតិវិធី ៕
No comments:
Post a Comment