ចាប់ឃាតកកាប់យុវជនម្នាក់ស្លាប់នៅ​ស្រុកបាធាយ ខេត្តកំពង់ចាម​ បានហេីយ​ ក្រោយរត់គេចខ្លួនដល់ស្វាយរៀង - គេហទំព័រ​ បន្ទាយ មាស
ផ្សាយពាណិជ្ជកម្ម
<< គេហទំព័រ បន្ទាយមាស មានទទួល សេវាកម្ម ផ្សាយពាណិកម្មគ្រប់ប្រភេទ>>

Breaking

Post Top Ad

Your Ad Spot

ចាប់ឃាតកកាប់យុវជនម្នាក់ស្លាប់នៅ​ស្រុកបាធាយ ខេត្តកំពង់ចាម​ បានហេីយ​ ក្រោយរត់គេចខ្លួនដល់ស្វាយរៀង


 ខេត្ត​កំពង់ចាម​ ៖​ ឃាតកដែលប្រេីកាំបិត​ ខ្វែវកាប់ទៅលេីយុវជនរងគ្រោះម្នាក់បណ្តាលអោយដាច់ខ្យល់ស្លាប់កាលពី​ ថ្ងៃ​ទី១៥​ ខែ​ធ្នូ​ ឆ្នាំ​២០២១​កន្លងទៅ ប្រព្រឹត្តនៅភូមិតាំងជ្រៃ ឃុំសណ្តែក ស្រុកបាធាយ ខេត្តកំពង់ចាម​ ហេីយរត់គេចខ្លួនបាន​ប្រមាណជាង២០ថ្ងៃ​ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នៃខេត្ត​កំពង់ចាម​សហ​ការ​ជាមួយ​សមត្ថកិច្ច​នៃខេត្ត​ស្វាយរៀង​ចាប់ឃាត់ខ្លួនបាន​ហេីយ​ នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង១៧ និង​៣០នាទី​ម្សិលមិញ​នេះ​  ។ 

លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាមបាន​ អោយដឹងថា​ ក្រោយហេតុការណ៍កើតឡើងភ្លាមលោកបានចាត់តាំងកម្លាំងផែនការងារនគរបាល​ព្រហ្មទណ្ឌ សហការជា មួយកម្លាំងជំនាញអធិកា​រដ្ឋាននគរបាលស្រុកបាធាយ ចុះដល់កន្លែងកើតហេតុ ធ្វើការ​ស្រាវជ្រាវស៊ើបអង្កេត រហូតកំណត់បានមុខសញ្ញា​បានចំនួន០១​នាក់ ឈ្មោះ ឆេន ឆៃវុត ភេទប្រុស អាយុ២២ឆ្នាំ​ ជាតិខ្មែរ មានទីលំនៅភូមិតាំងជ្រៃ ឃុំសណ្តែក ស្រុកបាធាយខេត្តកំពង់ចាម ដែលបានរត់គេចខ្លួន ហើយបានបន្ទាប់ពីធ្វើសកម្មភាពរួច ។

លោកឧត្តមសេនីយ៍ទោ ឯម កុសល បាន​បញ្ជាក់​ថា​ ដោយមានកិច្ចសហប្រតិបត្តិការល្អ ពីកម្លាំងជំនាញរបស់ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង រហូតនៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង១៧ និង​៣០នាទី សមត្ថ​កិច្ចយើងបានធ្វើការ​សហការស្រាវជ្រាវចាប់ខ្លួនឈ្មោះ ឆេន ឆៃវុត បាននៅចំណុចតាមផ្លូវ ស្ថិតក្នុងភូមិបាវិតកណ្តា​ល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង តាមអំណាចដីកាបញ្ជាឲ្យចូលខ្លួនលេខ​១៥ អ.យ.គ ចុះថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១ ចេញដោយលោក សាន សុភៈ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់​ចាម (ដោយក្នុងកិច្ចប្រតិបត្តិការស្រាវជ្រាវបង្ក្រាបខាងលើ ធ្វើឡើងក្នុងរយះពេល២០ថ្ងៃប៉ុណ្ណោះ)  ។ 

ក្រោមការសួរចម្លើយ ឈ្មោះ ឆេន ឆៃវុត បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពយកកាំបិតខ្វែវកាប់ទៅលើជនរងគ្រោះឈ្មោះ ញ៉ វិត ភេទប្រុស អាយុ២៤ឆ្នាំ ជាតិខ្មែរ មានទីលំនៅភូមិ​ ឃុំកើតហេតុខាងលើ ពិតប្រាកមែន (មូលហេតុធ្លាប់មានទំនាស់ជាមួយគ្នា ពេលលេងបាល់ កាលពីរយះពេល០២​ខែមុន)។​

បច្ចបុ្បន្នឈ្មោះ ឆេន ឆៃវុត ត្រូវបានបញ្ជូនទៅកាន់អយ្យការអម សាលាដំបូងខេត្តកំពង់ចាម ដើម្បីចាត់ការតាមផ្លូវច្បាប់  ៕,វណ្ណៈ






No comments:

Post a Comment

Pages