លោកឧត្តមសេនីយ៍ទោ​ ឯម​ កុសល​ បេីក​កិច្ចប្រជុំ​ លេីយន្តការ​ទាំង៦ចំណុច​ដេីម្បីបន្តអនុវត្តនៅក្នុងភូមិ​ សាស្ត្រ​ខេត្ត​កំពង់ចាម​ - គេហទំព័រ​ បន្ទាយ មាស
ផ្សាយពាណិជ្ជកម្ម
<< គេហទំព័រ បន្ទាយមាស មានទទួល សេវាកម្ម ផ្សាយពាណិកម្មគ្រប់ប្រភេទ>>

Breaking

Post Top Ad

Your Ad Spot

លោកឧត្តមសេនីយ៍ទោ​ ឯម​ កុសល​ បេីក​កិច្ចប្រជុំ​ លេីយន្តការ​ទាំង៦ចំណុច​ដេីម្បីបន្តអនុវត្តនៅក្នុងភូមិ​ សាស្ត្រ​ខេត្ត​កំពង់ចាម​

 

ខេត្តកំពង់ចាម​ ៖​ នៅរសៀលថ្ងៃទី០៦​ ខែធ្នូ​ ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ​ ឯម​ កុសល​ ស្នងការនគរបាលខេត្តកំពង់ចាម​ បានដឹកនាំកិច្ចប្រជុំជាមួយស្នងការរង​ នាយ​ នាយរងការិយាល័យ​ អធិការ​នគរបាលស្រុក-ក្រុង​ទាំង១០​ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១០៩​ លេីយន្តការ​ ទាំង៦ចំណុចដេីម្បីបន្តអនុវត្តនៅក្នុងភូមិ​ សាស្ត្រ​ខេត្ត​កំពង់ចាម​ ។ 

យន្តការ​ទាំង៦ចំណុចដែលលេីកយកមក​ ប្រជុំរួមមាន​ ៖

*១-បូកសរុបលទ្ធផល​ កិច្ចប្រតិបត្តិការការងារនគរបាល​ និងសហគមន៍​ប្រចាំខែ​ វិច្ឆិកា​ លេីកទិសដៅអនុវត្តការងារខែ​ ធ្នូ​ ឆ្នាំ២០២១* 

*២-ផ្សព្វផ្សាយសេចក្ដីណែនាំ​លេខ០១៦​ សណន​ របស់អគ្គស្នងការនគរបាលជាតិ ស្ដីពីវិធានការបង្ការ​ និងទប់ស្កាត់សកម្មភាព​រារាំង​ ប្រឆាំងចំពោះប្រតិបត្តិការបស់មន្រ្តីនគរបាលចរាចរណ៍ផ្លូវគោក*

*៣-ផ្សព្វផ្សាយដល់កងម្លាំង​ ផ្សព្វផ្សាយបន្ដដល់ប្រជាពលរដ្ឋឲ្យប្រុងប្រយ័ត្នដេីម្បីបង្ការគ្រោះអគ្គីភ័យ​ និងត្រៀមកម្លាំងចេញអន្តរាគមន៍២៤/២៤ម៉ោង​ ប្រសិនមានគ្រោះអគ្គីភ័យកេីតឡេីង​*

*៤-ពង្រឹងបន្ថែម​លេីការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្តិភាព*

*៥-ពង្រឹង​វិន័យ​របស់កងកម្លាំងនគរបាលជាតិ​*

*៦-​ពង្រឹង​លេីការអនុវត្តការងារជំនាញ​ គ្រប់ការិយាល័យ​  ។ 

ទន្ទឹមនេះ លោកឧត្តមសេនីយ៍ទោ​ ឯម​ កុសលបានលេីកឡេីងថា​ ស្ថិតក្នុងបរិការណ៍នៃវិបត្តិជំងឺកូវីដ-១៩ ថ្នាក់ដឹកនាំខេត្តកំពង់ចាមក៏ដូច​ ជាមន្ត្រីទាំងអស់ត្រូវបន្តប្រកាន់ខ្ជាប់នូវវិធានការអនាម័យសុខាភិបាល ៣ កុំ និង ៣ ការពារ បើទោះបីបានទទួលនូវការចាក់វ៉ាក់សាំងដូសជំរុញរួចហើយក្តី និងត្រូវបន្តចូលរួមក្នុងការងារសង្គម តាមរយៈការអនុវត្តសកម្មភាពមនុស្សធម៌ និងសប្បុរសធម៌ ចុះជួយសម្រួលការលំបាករបស់ក្រុមជនងាយរងគ្រោះ ដូចជា កុមារកំព្រា ជនទីទាល់ក្រ ជាដើម ដែលកំពុងជួបការលំបាកពិតប្រាកដដោយសារវិបត្តិកូវីដ-១៩ កន្លងមក ៕


































No comments:

Post a Comment

Pages