រកក្មេងស្រីដែលបាត់ខ្លួនពេលដើមកពីសាលាឃើញហើយ តែអកុសល នាងបានមរណភាពហើយ ក្នុងសភាពអាក្រាតកាយ - គេហទំព័រ​ បន្ទាយ មាស
ផ្សាយពាណិជ្ជកម្ម
<< គេហទំព័រ បន្ទាយមាស មានទទួល សេវាកម្ម ផ្សាយពាណិកម្មគ្រប់ប្រភេទ>>

Breaking

Post Top Ad

Your Ad Spot

រកក្មេងស្រីដែលបាត់ខ្លួនពេលដើមកពីសាលាឃើញហើយ តែអកុសល នាងបានមរណភាពហើយ ក្នុងសភាពអាក្រាតកាយ

 



  ខេត្តបន្ទាយមានជ័យ ៖ កុមារីអភ័ព្វដែលបាត់ខ្លួនខណៈពេលនាងដើចេញពីសាលារៀន បានរកឃើញហើយ នៅវេលាម៉ោង្រហែល ៩និង៥០នាទី យប់ថ្ងៃកើតហេតុដដែល តែអ្វីដែលរន្ធត់ តក់ស្លុត និងសែនសោកស្តាយនោះនាងបានទទួល មរណភាពហើយ ក្នុងសភាព អាក្រាតកាយ ដោយសារជកំណាច មិនស្គាល់អត្តសញ្ញាណ សង្ស័យចាប់រំលោភសម្លាប់នាង ហើយយកសាកសពទៅកប់នៅក្បែររបងថ្មនៅម្តុំ ដែលឃើញកាបូបស្ពាយ ស្ថិតក្នុងភូមិ ទំនប់ ក៥ សង្កាត់ប៉ោយប៉ែត ក្នុងប៉ោយប៉ែត ។ 

តាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា សពក្មេងស្រី ត្រូវ ជនមិនស្គាល់អត្តសញ្ញាណ យកកប់ដី និង យកដុំថ្ម ធំ សង្កត់ពីលើ ដោយសាក សព ដេ.ក ផ្កាប់មុខ ពាក់អាវ ស និងមិនស្លៀកសំពត់ ឬ ខោ ឡើយ ។ មហាជន សង្ឃឹមថា សមត្ថកិច្ច ជំនាញ និង ស្វែងរក វែកមុខជនដៃដល់ យកមក ផ្ទន្ទាទោស តាមច្បាប់ ឆាប់ៗនេះ ។


សូមបញ្ជាក់ថា នៅថ្ងៃទី ៩ ខែមីនា ឆ្នាំ ២០២២ មានហេតុការណ៍ បង្កការភ្ញាក់ផ្អើលពេញ ក្រុងប៉ោយប៉ែត  បន្ទាប់ ពី ក្មេងស្រី សិស្សសាលា ម្នាក់ អាយុ ៨ឆ្នាំ បាន បាត់ ខ្លួន ដោយមិន ទាន់ដឹងមូល ហេតុ បន្ទាប់ពី ទៅ រៀន ហើយ មិន ឃើញ ត្រឡប់ មកផ្ទះវិញ ។ សមត្ថកិច្ចចម្រុះ  មានដូចជា កម្លាំងអាវុធហត្ថ នគរបាលរដ្ឋបាល នគរបាលការពារព្រំដែន កម្លាំងយោធា និង អ្នកភូមិ អ្នកស្រុក កំពុងតាមស្វែងរក ករណីនេះកើតឡើងនៅភូមិទំនប់ក៥ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។

 ឪពុកក្មេងស្រីមានឈ្មោះ សំ សាន្ត អាយុ ៣១ ឆ្នាំ ម្តាយឈ្មោះ យាន ខេមរា អាយុ ៣២ ឆ្នាំ ។ គ្រួសារនេះ មានកូន ស្រី ចំនួន ២នាក់ ហើយក្មេងស្រី ដែល បាត់ខ្លួន ជា កូនច្បង អាយុ ៨ឆ្នាំ ឈ្មោះ លួត លីហ្សា ហៅ កន្ទ្រីត ជាសិស្សរៀន ថ្នាក់ទី២ នៃ សាលាបឋមសិក្សាទំនប់ក៥ ។

 

ស្ត្រីជាម្តាយ បានប្រាប់សារព័ត៌មាន ឲ្យដឹងថា កូនស្រីរបស់ គាត់  មិនដឹង បាត់ខ្លួន តាំង ពី ម៉ោងប៉ុន្មាន ឡើយ  ដោយសារ គាត់ដឹងត្រឹមតែថា  កូនបានចេញ ពីផ្ទះមុនម៉ោង ៧ព្រឹក ទៅសាលារៀន ដូចពេលមុនៗ ។ គាត់បន្តថា លុះម៉ោងជាង ១១ ថ្ងៃ មិនឃើញកូនត្រឡប់មកផ្ទះ ទើបទៅសួរ គ្រូ ស្រាប់តែ អ្នកគ្រូ ប្រចាំថ្នាក់ បានប្រាប់ថា ថ្ងៃនេះ មិនឃើញ កូន របស់គាត់ ទៅរៀនទេ ទើបធ្វើឲ្យមានការ ភ្ញាក់ផ្អើល ឆោឡោ បាត់កូនតែម្តង។ 

 

ម្តាយឪពុក ក្មេងស្រី ដែលបាត់ខ្លួន បាននាំគ្នាដើរកកូន ដោយពឹងឲ្យអ្នកភូមិ និងអ្នកដ៏ទៃទៀត ជួយ ចុះរាវ ក្នុងប្រឡាយទឹក ជាប់ផ្លូវអតីតទំនប់ក៥ ដែលជាផ្លូវទៅ សាលា តែមិនឃើញ។ 

ករណីតាមរកផ្អើលភូមិនេះសិស្សស្រីនៅតែបាត់ខ្លួនដដែលបន្សល់តែកាបូបសៀវភៅមិនមែនដាក់ចោលឬនៅតាមផ្លូវទេគឺបោះចូលក្នុងព្រៃកន្ទ្រាំងខែត គេសង្ស័យថា អាចជា ស្នាដៃ របស់ ជនណាម្នាក់ ព្រោះក្នុង កាបូប នោះ មាន ទាំង ស្បែកជើង ក្មេងស្រី ឯសៀវភៅ ក៍ឃើញ កាត់ដាច់ជា ២ កំណាត់ រីឯ ដបទឹក និង សៀវភៅ មានជាប់ ស្មៅ ផងដែរ។  

ទោះបី ជាមាន ការតាមស្វែង រក យ៉ាងសស្រាក់សស្រាំយ៉ាងណាក៏ដោយ រហូតមកទល់ម៉ោងជាង ៥រសៀល ថ្ងៃដដែលនេះ ក្មេងស្រីមិនទាន់ រកឃើញនៅឡើយ ខណៈឪពុកម្តាយក្មេងស្រីរូបនេះ បានត្រឹមតែ ទ្រហោយំបោកខ្លួន ដូចអក ចង់ជួបកូន វិញ ខណៈរឿងនេះ គេ នៅមិនទាន់ ដឹងថា ជាករណីអ្វី ឲ្យពិត ប្រាកដ នៅឡើយ ទេ ៕










No comments:

Post a Comment

Pages