ប្រមុខ UN អំពាវនាវឱ្យបញ្ចប់ការបង្ហូរឈាមនៅអ៊ុយក្រែន! - គេហទំព័រ​ បន្ទាយ មាស
ផ្សាយពាណិជ្ជកម្ម
<< គេហទំព័រ បន្ទាយមាស មានទទួល សេវាកម្ម ផ្សាយពាណិកម្មគ្រប់ប្រភេទ>>

Breaking

Post Top Ad

Your Ad Spot

ប្រមុខ UN អំពាវនាវឱ្យបញ្ចប់ការបង្ហូរឈាមនៅអ៊ុយក្រែន!

 



ញូវយ៉ក ៖ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានជំរុញឱ្យប្រទេសរុស្ស៊ីកាលពីថ្ងៃពុធ "បញ្ចប់ការបង្ហូរឈាម" នៅក្នុងប្រទេសអ៊ុយក្រែនបន្ទាប់ពីការវាយប្រហារតាមអាកាសរបស់រុស្ស៊ីលើមន្ទីរពេទ្យមួយកន្លែង។

លោក Guterres បាននិយាយនៅលើ Twitter ថា "វាពិតជាគួរឲ្យរន្ធត់ចិត្តខ្លាំងណាស់ ក្រោយយើងបានឮថាមន្ទីរពេទ្យមួយក្នុងទីក្រុង Mariupol ប្រទេសអ៊ុយក្រែន ជាកន្លែងដែលបន្ទប់សម្ភព និងកុមារស្ថិតនៅ ត្រូវបានរកការវាយប្រហារដោយការទម្លាក់គ្រាប់បែកពីរុស្ស៊ី។

យ៉ាងហោចណាស់ជនស៊ីវិល 516 នាក់ត្រូវបានសម្លាប់ និង 908 នាក់ផ្សេងទៀតបានរងរបួសនៅក្នុងប្រទេសអ៊ុយក្រែន ចាប់តាំងពីប្រទេសរុស្ស៊ីបានចាប់ផ្តើមសង្រ្គាមប្រឆាំងនឹងប្រទេសជិតខាងរបស់ខ្លួន។

ដោយឡែក យោងតាមទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិបានឱ្យដឹងថា មនុស្សជាង 2.1 លាននាក់បានភៀសខ្លួនចេញពីប្រទេសអ៊ុយក្រែនទៅកាន់ប្រទេសជិតខាង៕

No comments:

Post a Comment

Pages