សង្ស័យសុំស្នេហ៍កូនមេជាងមិនព្រមស្រលាញ់បុរសម្នាក់បាញ់សម្លាប់នាងរួចបាញ់សម្លាប់ខ្លួនស្លាប់ទាំងពីរក្នុងថ្លុកឈាម - គេហទំព័រ​ បន្ទាយ មាស
ផ្សាយពាណិជ្ជកម្ម
<< គេហទំព័រ បន្ទាយមាស មានទទួល សេវាកម្ម ផ្សាយពាណិកម្មគ្រប់ប្រភេទ>>

Breaking

Post Top Ad

Your Ad Spot

សង្ស័យសុំស្នេហ៍កូនមេជាងមិនព្រមស្រលាញ់បុរសម្នាក់បាញ់សម្លាប់នាងរួចបាញ់សម្លាប់ខ្លួនស្លាប់ទាំងពីរក្នុងថ្លុកឈាម

 


  ខេត្តកំពង់ធំ ៖ បុរសជា កូនជាង ជួសជុល ម៉ូតូ បាន បាញ់សម្លាប់ កូនស្រី របស់មេជាង រួច បាញ់សម្លាប់ ខ្លួនឯងតាមក្រោយ សកម្មភាពព្រៃផ្សៃនេះត្រូវបានដាក់ការសង្ស័យថា ដោយសារមូលហេតុនារីរងគ្រោះ មិន ព្រម ស្រឡាញ់ជនដៃដល់ ។

ហេតុការណ៍ដ៏រន្ធត់នេះកើតឡើង កាលពី វេលា ម៉ោងប្រមាណ ១២ នឹង៣០ នាទី រសៀល ថ្ងៃទី ៧ ខែមីនា ឆ្នាំ ២០២២ នៅ ចំណុច ផ្ទះ ជួសជុល ម៉ូតូ មួយកន្លែង ស្ថិត ក្នុងភូមិ ត្រពាំង ចំបក់ ឃុំ ត្រពាំង ឫស្សី ស្រុក កំពង់ស្វាយ ខេត្តកំពង់ធំ។


សមត្ថកិច្ចបាន ឲ្យ ដឹងថា ស្ត្រី រងគ្រោះមានឈ្មោះ គង់ គឹមហ័ន អាយុ ៣១ឆ្នាំ រស់នៅ ភូមិ ឃុំ កើតហេតុខាងលើ បានស្លាប់ភ្លាមនៅ កន្លែងកើតហេតុ ជនរងគ្រោះត្រូវជនដៃដល់បាញ់ ត្រូវ គល់.ក ខាងឆ្វេងចំនួន១ គ្រាប់ ។ ចំណែកជនបង្ក ឈ្មោះ សុខ សូយ៉ន ហៅ ឌី អាយុ៣០ឆ្នាំ រស់នៅ ភូមិ តស៊ូ ឃុំ តស៊ូ ស្រុក ជ័យ សែន ខេត្តព្រះវិហារ ភ្លាមបានបាញ់សម្លាប់ ខ្លួនឯង បែក លលាដ៍ក្បាល បន្ទាប់ពី បាញ់សម្លាប់ ភាគី ខាង ស្រី រួច។

សមត្ថកិច្ចបាន បន្តថា យោងតាម សាក្សី ជា សាច់ញាតិ របស់ ជនរងគ្រោះ បាន ប្រាប់ ឲ្យ ដឹងថា មុន កើតហេតុ ជនបង្ក បានមក សុំ រៀន ធ្វើ ជាង ជួសជុល ម៉ូតូ រយៈពេល ១ ឆ្នាំ ហើយ ប៉ុន្តែ រយៈពេល ៣ ខែ ចុង ក្រោយនេះ ជនបង្ក បាន លួច ស្រឡាញ់ ជនរងគ្រោះ ដែល ត្រូវជា កូនស្រី របស់ មេជាង ប៉ុន្តែ ភាគី ខាង ស្រី មិន ស្រឡាញ់ ។ លុះ ថ្ងៃទី ២ ខែមីនា ឆ្នាំ ២០២២ ជនបង្ក បាន ទៅលេង ផ្ទះ ខ្លួន នៅឯ ខេត្តព្រះវិហារ ដេក ១ យប់ ហើយក៏ បាន ត្រឡប់មកវិញ រហូតដល់ ថ្ងៃកើតហេតុ ទើប ជនបង្ក យក កាំភ្លើង កែច្នៃ បាញ់សម្លាប់ ជនរងគ្រោះ រួច សម្លាប់ ខ្លួនឯង តែម្ដង ។

នៅកន្លែងកើតហេតុបន្សល់វត្ថុតាង មាន អាវុធខ្លី កែច្នៃ ចំនួន ពីរ ដើម នៅ កន្លែងកើតហេតុ ។


សមត្ថកិច្ច បាន សន្និដ្ឋាន ជំហ៊ានដំបូង ថា ជនដៃដល់ ស្រឡាញ់ ជនរងគ្រោះ ប៉ុន្តែ ជនរងគ្រោះ មិន ព្រម ស្រឡាញ់ ទើប ជនដៃដល់បាញ់សម្លាប់និងសម្លាប់ខ្លួនឯងតាមកហរោយ ៕



No comments:

Post a Comment

Pages