កងរាជអាវុធហត្ថខេត្តឃាត់ខ្លួនជនសង្ស័យលបវ៉ៃគេរួចគេចខ្លួនបានមួយដង្ហើមចង្រិត - គេហទំព័រ​ បន្ទាយ មាស
ផ្សាយពាណិជ្ជកម្ម
<< គេហទំព័រ បន្ទាយមាស មានទទួល សេវាកម្ម ផ្សាយពាណិកម្មគ្រប់ប្រភេទ>>

Breaking

Post Top Ad

Your Ad Spot

កងរាជអាវុធហត្ថខេត្តឃាត់ខ្លួនជនសង្ស័យលបវ៉ៃគេរួចគេចខ្លួនបានមួយដង្ហើមចង្រិត

 


  ខេត្តកំពង់ចាម ៖ នៅថ្ងៃ០៤ មីនា២០២២ វេលាម៉ោង ២១ និង ០០នាទី នៅចំណុចភូមិគីឡូដប់ ឃុំអារក្សត្នោតស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម មានករណីហិង្សាមួយបានកើតឡើង បង្ករដោយជនសង្ស័យ ចំនួន២នាក់ មិនស្គាល់ឈ្មោះ ភេទប្រុស មានទីលំនៅ រស់នៅ ភូមិប្រទង ឃុំខ្ទួយ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បានធ្វើសកម្មភាពយកវត្ថុរឹងវាយពីក្រោយក្បាល ជនរងគ្រោះ ឈ្មោះ មឿន សំរិទ្ធ (ហៅតា) ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅរស់នៅភូមិបែកអន្លូង ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បណ្តាលឲ្យបែកក្បាលហូរឈាម ចំនួនពីរកន្លែង រងរបួសធ្ងន់ បន្ទាប់ពីធ្វើសកម្មភាពរួច ជនបង្ករបានជិះម៉ូតូគេចខ្លួនបាត់ ។  

 លោកវរសេនីយ៍ ឡេង សុខា ប្រធានការិយាល័យព្រហ្មទណ្ឌ នៃមន្ទីរស្រាវជ្រាវនិងបង្រ្កាបទល្មើស បញ្ជាការរដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ចាម បានអោយដឹងថា ហូតដល់ថ្ងៃទី០៦.០៣.២០២២ កម្លាំងជំនាញយើងបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់÷
១.ឈ្មោះ ហេង សូរិយា ភេទប្រុស អាយុ២១ រស់នៅភូមិប្រទង ឃុំអូរម្លូ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
២.ឈ្មោះ រី រា៉ន់ ភេទប្រុស អាយ២២ រស់នៅភូមិប្រទង ឃុំអូរម្លូ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
  បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ចាមដើម្បីចាត់ការតាមនីតិវិធី៕



No comments:

Post a Comment

Pages