បុរស២នាក់ ស្លាប់ក្នុងឡាន និងនារី២នាក់ទៀត សន្លប់បាត់ស្មារតី សង្ស័យប្រើប្រាស់ថ្នាំញៀនលើសកម្រិត - គេហទំព័រ​ បន្ទាយ មាស
ផ្សាយពាណិជ្ជកម្ម
<< គេហទំព័រ បន្ទាយមាស មានទទួល សេវាកម្ម ផ្សាយពាណិកម្មគ្រប់ប្រភេទ>>

Breaking

Post Top Ad

Your Ad Spot

បុរស២នាក់ ស្លាប់ក្នុងឡាន និងនារី២នាក់ទៀត សន្លប់បាត់ស្មារតី សង្ស័យប្រើប្រាស់ថ្នាំញៀនលើសកម្រិត

 


   ភ្នំពេញ៖ បុរស​២​នាក់ បានដេក​ស្លា.ប់ក្នុងរថយន្ត និង​ស្ត្រី​២​នាក់​ទៀត​សន្លប់ ខណៈ​អ្នក​ទាំង​៤​នៅ​ក្នុង​រថយន្ត ១​គ្រឿង ដែល​ចត​នៅ​ក្នុងផ្ទះ​មួយ​កន្លែង ស្ថិត​នៅ​ក្នុងភូមិ​បុរី​កម្មករ សង្កាត់​ជើងឯក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ កាលពី​វេលា​ម៉ោង​៦​ល្ងាច ថ្ងៃ​ទី​៩ ខែមីនា ឆ្នាំ​២០២២ ។
ករណីនេះត្រូវបានដាក់សន្និដ្ឋានជំហានដំបូលថា ដោយសារប្រើថ្នាំញៀនលើកកំរិត។
តាម​ប្រភព​ព័ត៌មាន បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​២​នាក់ ត្រូវជា​ប្ដី​ប្រពន្ធ​និង​គ្នា ដោយ​ប្ដី​មានឈ្មោះ ចំរើន ឆៃ​យា អាយុ​២៧​ឆ្នាំ មុខរបរ​រត់​តាក់ស៊ី (​ស្លា.ប់​) និង​ប្រពន្ធ​រង​របួស ។ 
រីឯ ២​នាក់​ទៀត ត្រូវជា​មិត្តភក្ដិ​គ្នា ដោយ​បុរស​(​ស្លា.ប់​) ហើយ​ស្ត្រី​រង​របួស ត្រូវ​បាន​អ្នក​ជិតខាង បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​ភ្លាម​ៗ​ផង​ដែរ ។ 
អ្នក​ទាំង​៤​នាក់​នេះ ត្រូវ​បាន​អ្នក​ជិតខាង​ប្រទះ​ឃើញ​ស្លា.ប់ និង​រង​របួស នៅ​ក្នុង​រថយន្ត​ម៉ាក​ហា​យ​ឡែ​ន​ឌ័​រ ព​ណ៍​ទឹកប្រាក់ ពាក់​ស្ល​សក​លេខ​ភ្នំពេញ 2AV-2178 ។

បើ​តាម​ស្ត្រី​ជា​ម្ដាយ​របស់​បុរស​រង​គ្រោះ ដែល​ជា​អ្នក​រត់​តាក់ស៊ី បាន​និយាយ​ប្រាប់​សមត្ដ​កិច្ច​ថា  គាត់​អត់​បានដឹង​ថា កូន​មានរឿង​អ្វី ទើប​ស្លាប់ និង​របួស​បែប​នេះ​ទេ ព្រោះ​គាត់​អត់​បាន​នៅ​ជាមួយ​កូន​ទេ ដោយ​គាត់​រស់នៅ​កន្លែង​ផ្សេង គឺ​នៅ​ឯ​ខណ្ឌទួលគោក​ឯណោះ ។ 
ប៉ុន្តែ​ត្រូវ​បាន​អ្នក​ជិតខាង​របស់​កូន ខ​ល​ប្រាប់​ថា  កូន​ស្លាប់ ហើយ​គាត់​ក៏​ប្រញាប់ប្រញាល់
ធ្វើ​ដំដំណើមកមើល និង​បានឃើញ​រថយន្ត ស្ថិត​ក្នុងផ្ទះ លុះ​ពេល​បើកទ្វារ​រថយន្ត មើលឃើញ​កូនប្រុស និង​មិត្តភក្ដិ​ប្រុស​ម្នាក់​ទៀត​ស្លាប់ មាន​សភាព​រឹង​បាត់​ទៅ​ហើយ រីឯ​កូនប្រសារ និង​ស្ត្រី​ម្នាក់​ទៀត​សន្លប់ ។

ដោយឡែក អ្នក​ជិតខាង បាន​និយាយ​ថា នៅ​មុន​ពេល​មានការ​ភ្ញាក់ផ្អើល គេ​មានការ​ងឿងឆ្ងល់ ដោយសារ​តែ​ឮ​សូរ​រថយន្ត​ស្ថិត​នៅ​ក្នុងផ្ទះ​ទៅ​ហើយ បែរជា​បញ្ឆេះ​ម៉ាស៊ីន​រាប់​ម៉ោង មិន​ព្រម​ពន្លត់​ទេ ហើយ​ក៏​បាន​នាំ​គ្នា​ទៅ​មើល ស្រាប់តែ​ឃើញ​មាន​អ្នក​ស្លាប់ និង​សន្លប់ នៅ​ក្នុង​នោះ​បាត់​ទៅ​ហើយ ។ មិនតែប៉ុណ្ណោះ ពុំ​ដឹង​ថា ជន​រង​គ្រោះ​ទាំង​៤​នាក់​នេះ មានរឿង​អ្វី​កើតឡើង​ទេ ហើយ​នៅ​មុខ​ផ្ទះ​កើតហេតុ​នោះ ក៏​មាន​រថយន្ត​ម៉ាក​តូ​យ៉ូ​តា ព្រូស​១​គ្រឿង ស្ថិត​នៅ​ទីនោះ​ដែរ ។ 
នគរបាល​ខណ្ឌដង្កោ និង​នគរបាល​ការិយាល័យ​បច្ចេកទេស​វិទ្យាសាស្ត្រ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ កំពុងធ្វើការ​ស្រាវជ្រាវ​ដើម្បី​រក​មូលហេតុ នៃ​ការ​ស្លាប់ និង​សន្លប់​ននេអោយពិតប្រាកដ ៕









No comments:

Post a Comment

Pages