Zelensky អនុម័តច្បាប់ថ្មីឲ្យជនស៊ីវិលអាចប្រើអាវុធបាន ក្នុងសម័យសង្គ្រាម! - គេហទំព័រ​ បន្ទាយ មាស
ផ្សាយពាណិជ្ជកម្ម
<< គេហទំព័រ បន្ទាយមាស មានទទួល សេវាកម្ម ផ្សាយពាណិកម្មគ្រប់ប្រភេទ>>

Breaking

Post Top Ad

Your Ad Spot

Zelensky អនុម័តច្បាប់ថ្មីឲ្យជនស៊ីវិលអាចប្រើអាវុធបាន ក្នុងសម័យសង្គ្រាម!

 


ក្រុងគៀវ ៖ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានចុះហត្ថលេខាលើច្បាប់ថ្មីមួយ កាលពីថ្ងៃពុធ ដែលអនុញ្ញាតឲ្យជនស៊ីវិលអាចកាន់កាប់ និងប្រើប្រាស់អាវុធ ក្នុងអំឡុងពេលសង្គ្រាម ។


នេះបើយោងតាមលោក Verkhovna Rada ដែលជាសភាអ៊ុយក្រែនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ច្បាប់ស្តីពីការធានាការចូលរួមរបស់ជនស៊ីវិលក្នុងវិស័យការពារជាតិអ៊ុយក្រែន គឺគ្រប់គ្រងនីតិវិធីសម្រាប់ការបញ្ចេញ និងប្រគល់អាវុធ ក៏ដូចជាគ្រាប់កាំភ្លើងដល់ជនស៊ីវិលដើម្បីការពារប្រទេសក្នុងសម័យសង្រ្គាម ហើយច្បាប់នោះបានចែងថា ជនស៊ីវិលមិនទទួលខុសត្រូវចំពោះការប្រើប្រាស់អាវុធប្រឆាំងនឹងមនុស្សដែល​ធ្វើ​ការ​លុកលុយមកលើ​អ៊ុយក្រែននោះទេ ។


លើសពីនេះ ពលរដ្ឋអ៊ុយក្រែនមានឱកាសចូលរួមក្នុងការវាយបក និងទប់ស្កាត់ការលុកលុយប្រដាប់អាវុធដោយសហព័ន្ធរុស្ស៊ី ឬរដ្ឋផ្សេងទៀតដោយប្រើអាវុធផ្ទាល់ខ្លួន ខណៈច្បាប់នេះត្រូវបានអនុម័តនៅក្នុងសភាអ៊ុយក្រែនកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុនមកម្ល៉េះ ។


បើយោងតាមតួលេខរបស់អង្គការសហប្រជាជាតិ (UN) បានឲ្យដឹងថា រហូតមកដល់ពេលនេះ ជនស៊ីវិលយ៉ាងហោចណាស់ ៥១៦ នាក់ត្រូវបានសម្លាប់ និង ៩០៨ នាក់ផ្សេងទៀតបានរងរបួសនៅក្នុងប្រទេសអ៊ុយក្រែន ចាប់តាំងពីប្រទេសរុស្ស៊ីបានចាប់ផ្តើមសង្រ្គាមប្រឆាំងនឹងប្រទេសជិតខាងរបស់ខ្លួន ប៉ុន្តែចំនួនពិតប្រាកដអាចនឹងកើនឡើងខ្ពស់ជាងនេះ ។


ដោយឡែក យោងតាមទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិបានឲ្យដឹងថា មនុស្សជាង ២.១ លាននាក់បានភៀសខ្លួនចេញពីប្រទេសអ៊ុយក្រែនទៅកាន់ប្រទេសជិតខាង ៕

No comments:

Post a Comment

Pages